Saturday, March 31, 2012
ព្រះខ័នរាជសាកល្បងក្រុមអន្តរជាតិ
1:28 PM
1 comment
យោងតាមគេហទំព័រផ្លូវការរបស់ក្លិបបាល់ទាត់យក្សក្នុងស្រុក ព្រះខ័នរាជ
បាន ចុះផ្សាយកាលពីថ្ងៃទី២៧ ខែ
មីនានេះ ថាក្លិបនឹងចេញ ព្រឹកនេះដើម្បិទៅប្រកួតមិត្តភាពអន្តរជាតិចំនួន ២ប្រកួតជាមួយក្លិបបាល់ទាត់របស់
វៀតណាម នៅដើមខែ មេសា សប្ដាហ៍ក្រោយនេះ។
ប្រភពព័ត៌មានដដែលបានបង្ហាញផងដែរថា សមាជិកក្រុមនឹងធ្វើដំណើរចេញទៅខេត្ត Ninh Thuan នៃប្រទេសវៀតណាមនៅថ្ងៃទី៣០ ខែ មីនា ហើយ ប្រកួតដំបូងត្រូវប៉ះជាមួយក្លិប Ninh Thuan FC នៅថ្ងៃទី ១ ខែ មេសា វេលាម៉ោង៤រសៀល នៅទីលាន Ninh Thuan Stadium។ បីថ្ងៃបន្ទាប់ ព្រះខ័នរាជ ត្រូវប្រកួតជាមួយក្លិបអាជីពនៅលីកកំពូលរបស់វៀតណាម Saigon FC នៅថ្ងៃទី៣ ខែមេសា វេលាម៉ោង ៤ រសៀល លើទីលាន Thong Nhat Stadium។
ថ្លែងតាមរយៈគេហទំព័រដដែល លោក សំ
វ៉ាន់ដេត គ្រូបង្វឹកឈុតធំរបស់ ក្លិបជើងឯកពានរង្វាន់ សម្ដេច ហ៊ុន សែន ឆ្នាំ ២០១២ នេះ បាននិយាយថា ”
នេះជាការប្រកួតមិត្តភាពសម្រាប់អភិវឌ្ឍន៍ក្រុមរបស់ពួក
យើង។ មួយវិញទៀតធ្វើឲ្យសមាជិកក្រុមរបស់យើងមានបទពិសោធន៍កាន់តែច្រើន ជាលក្ខណៈអន្តរជាតិ”។
លោកគ្រូបង្វឹករូបនេះបន្ថែមទៀតថា ក្លិបមានពេល៤ថ្ងៃ សម្រាប់ហ្វឹកហាត់
ហើយ ប្រកួតដំបូងត្រូវប៉ះក្រុម Ninh Thuan ជាក្រុមដែលមិនសូវល្បី ប៉ុន្តែមិនអាចស្មានលទ្ធផលបានទុកជាមុននោះទេ។ ប្រកួតបន្ទាប់ត្រូវប៉ះ
Saigon FC ជាការប្រកួត
សំខាន់មួយ តែ មិនបារម្ភនោះទេ។
ចំណែកជម្រើសដំបូងគឺ ត្រូវរៀបចំប្រព័ន្ធការពារឲ្យបានល្អ។
កីឡាករសំខាន់ៗដូចជា ឡាយ រស្មី ទុំ សារ៉ាយ និង ឃួន ឡាបូរ៉ាវី នឹងបង្ហាញមុខនៅពេលនោះ។
កីឡាករដែលមានឈ្មោះទៅប្រកួតមិត្តភាពខាងលើ នេះរួមមាន សរ សុភា, អាំ សុវណ្ណរ៉ាត់, ឡាយ រស្មី, ចាន់ វឌ្ឍនាកា, សុក រិទ្ធី, យុន មេសា, ប្រាក់ មុន្នីឧត្ដម, មួង មករា, សុក ចាន់រស្មី, ឃួន ឡាបូរ៉ាវី, ផាន់នី អ៊ីរដ្ឋា, មូល តារាវ័ន្ត, ទុំ សារ៉ាយ, ជា សំណាង, កែវ បញ្ញា, នេន សុធារ័ត, ហួយ ផល្លីន, ហេង ផានិត និង លី សារ័ត្ន។
ប្រភពព័ត៌មានដដែលបានបង្ហាញផងដែរថា សមាជិកក្រុមនឹងធ្វើដំណើរចេញទៅខេត្ត Ninh Thuan នៃប្រទេសវៀតណាមនៅថ្ងៃទី៣០ ខែ មីនា ហើយ ប្រកួតដំបូងត្រូវប៉ះជាមួយក្លិប Ninh Thuan FC នៅថ្ងៃទី ១ ខែ មេសា វេលាម៉ោង៤រសៀល នៅទីលាន Ninh Thuan Stadium។ បីថ្ងៃបន្ទាប់ ព្រះខ័នរាជ ត្រូវប្រកួតជាមួយក្លិបអាជីពនៅលីកកំពូលរបស់វៀតណាម Saigon FC នៅថ្ងៃទី៣ ខែមេសា វេលាម៉ោង ៤ រសៀល លើទីលាន Thong Nhat Stadium។
កីឡាករដែលមានឈ្មោះទៅប្រកួតមិត្តភាពខាងលើ នេះរួមមាន សរ សុភា, អាំ សុវណ្ណរ៉ាត់, ឡាយ រស្មី, ចាន់ វឌ្ឍនាកា, សុក រិទ្ធី, យុន មេសា, ប្រាក់ មុន្នីឧត្ដម, មួង មករា, សុក ចាន់រស្មី, ឃួន ឡាបូរ៉ាវី, ផាន់នី អ៊ីរដ្ឋា, មូល តារាវ័ន្ត, ទុំ សារ៉ាយ, ជា សំណាង, កែវ បញ្ញា, នេន សុធារ័ត, ហួយ ផល្លីន, ហេង ផានិត និង លី សារ័ត្ន។
Thursday, March 29, 2012
Cambodia vs Malaysia - AFF Futsal
ក្រុមកីឡាករបាល់ទាត់ ហ្វូតសាលជម្រើស ជាតិកម្ពុជា នឹងប៉ះជាមួយក្រុម ជម្រើសជាតិ ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFF Futsal Championship ឆ្នាំ២០១២ លើកទី៩នាទី ក្រុងបាងកក ប្រទេសថៃ ដែលនឹងដំណើរ ការចាប់ពីថ្ងៃទី១៧ ដល់ ២៧ ខែមេសា ឆ្នាំ២០១២ខាងមុខនេះ ។
ការប្រកួតកីឡាបាល់ទាត់ជើងឯក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំនេះមានក្រុម ចំនួន១០ ចូលរួមដោយក្នុង នោះចែកចេញ ជា២ពូលA និង B មាន៥ក្រុម ក្នុងមួយពូល ហើយការជម្រុះតាមពូល នឹងចាប់ផ្ដើមនៅ ថ្ងៃទី១៧ ខែមេសា ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ។
ក្រុមកម្ពុជាស្ថិតក្នុងពូល A ជាមួយ៤ប្រទេស ផ្សេងទៀតដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង មីយ៉ាន់ម៉ា ហើយពូល B វិញមានជើងខ្លាំងថៃ ឥណ្ឌូណេស៊ី ទីម័រខាងកើត ប្រ៊ុយណេ និងឡាវ ខណៈដែល សិង្ហបុរី នាឆ្នាំ នេះមិនបានចូលរួមទេនោះ ។
លោក ផាន់ សុផានណារ៉ា ជំនួយការគ្រូបង្វឹក ហ្វូតសាលកម្ពុជា បានឱ្យដឹងថា ការចេញដំណើរគឺនៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ដែលដឹកនាំក្រុមដោយ អ្នកចាត់ការទូទៅលោក វ៉ាន់ លី និង គ្រូបង្វឹកលោក ហុក សុទិត្យា រួមនឹងមន្ត្រី២រូប ទៀតដោយរួមបញ្ចូល ទាំងរូបលោក រួមជាមួយនឹង កីឡាករ១៤នាក់ ផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ ASEAN Fusal Championship នេះ ក្រុមជម្រើស ជាតិកម្ពុជា ពុំធ្លាប់ លើកពាននេះទេ តែក្នុងនោះធ្លាប់ជាប់ ចំណាត់លេខ៤ ចំនួន២ដងដែរ គឺឆ្នាំ២០០៣ និង២០០៦ ហើយ ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ជាម្ចាស់ជើងឯក នារដូវកាលមុន(២០១០) បន្ទាប់ពីបានទម្លាក់ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ដោយលទ្ធផល៥-០នៅវគ្គផ្តាច់ព្រ័ត្រ។ តើឆ្នាំ២០១២នេះ ក្រុមជើងឯកមួយនេះ អាចរក្សាតំណែង នេះបានដែរ រឺទេ។ ចុះប្រិយមិត្តវិញ ហ៊ានទាយថា ក្រុមនេះលើកពានទៀតទេ ខណៈជើងឯក៧សម័យកាល ថៃជាម្ចាស់ផ្ទះនោះ?
Wednesday, March 28, 2012
ណាហ្គាខប ស៊ីភ្នំពេញក្រោន ២-១
ការប្រកួត បាល់ទាត់ ក្នុងក្របខណ្ឌ Metfone Cambodian League ឆ្នាំ២០១២ ជើងទី១ នាថ្ងៃនេះ ក្រុមខ្លាំងណហ្គាខប បានឈ្នះក្រុមការពារតំណែងជើងឯករដូវកាលមុន ភ្នំពេញក្រោន ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ការប្រកួតរវាង ក្រុមខ្លាំងទាំងពីរ វាមានការចាប់អារម្មណ៍ ពីសំណាក់អ្នកទស្សនា ខណៈដែលកីឡាករទាំង សងខាងសម្រុកទៅសម្រុកមកនោះ ដោយក្នុងតង់ទី១ រកបានម្នាក់១គ្រាប់ដូចគ្នានោះ ដោយធ្វើបានសម្រេចដោយកីឡាករ ឃីម បូរី របស់ភ្នំពេញក្រោន នៅនាទី២៣ និងកីឡាករ ជួន ជុំ របស់ណាហ្គាខប នៅនាទី ៤២។
លុះចូលដល់តង់ទី២ លេងទើបតែបាន៥នាទី កីឡាករ នាង ចេនឡា របស់ណាហ្គាខប ដដែលរកបាន១ គ្រាប់ទៀត ដែលនាំឱ្យក្រុមណាហ្គាខប ឈ្នះក្រុម ភ្នំពេញក្រោនដោយលទ្ធផល ២-១ ។
អតីតកីឡាករភ្នំពេញក្រោន៨នាក់អាចចូលប្រកួតវិញបាន
អតីតកីឡាករបាល់ទាត់របស់ភ្នំពេញក្រោន
ចំនួន៨នាក់ អាចប្រកបអាជីពបានឡើងវិញហើយ
បន្ទាប់ពីទទួលពិន័យមិនឲ្យចូលទីលានចំនួន៦ខែ ក៏ដូចជា៦ប្រកួតរួចមក។
យោងតាម លិខិតលេខ ០៩៨/១២ ស.ប.ក ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឲ្យដឹងថា កីឡាករ ទាំង៨រូបនោះរួមមាន ខ្សែប្រយុទ្ធ ចាន់ ឆាយា(ភ្នំពេញក្រោន), សាន ណារិទ្ធ(ណាហ្គាខប) ស៊ុន សុវណ្ណរិទ្ធី(ណាហ្គាខប), អ្នកចាំទី ប៉េង ប៊ុនឆាយ(បឹងកេត), ខ្សែបម្រើ ហុង រដ្ឋនា(បឹងកេត), ខ្សែបម្រើ ស៊ុន សុបញ្ញា(ណាហ្គាខប), ធុល សុធារិទ្ធ(ណាហ្គាខប), និង ខ្សែប្រយុទ្ធ សួង វិរៈ (ប៉ូលិស) សុទ្ធតែអាចចូលទីលាន ប្រកួតបានសាជាថ្មី។
គេនៅចាំបានថា កីឡាករទាំង៨នាក់ខាងលើ ត្រូវបានពិន័យ បន្ទាប់ពីគណៈកម្មការវិន័យ នៃ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានរកឃើញការប្រព្រឹត្តិទង្វើមិនគប្បីពេលក្រុម ភ្នំពេញក្រោន ចាញ់ Taiwan ២-៣ កាលថ្ងៃទី ២៥ ខែ កញ្ញា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC President’s Cup 2011 កន្លងមក៕
យោងតាម លិខិតលេខ ០៩៨/១២ ស.ប.ក ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឲ្យដឹងថា កីឡាករ ទាំង៨រូបនោះរួមមាន ខ្សែប្រយុទ្ធ ចាន់ ឆាយា(ភ្នំពេញក្រោន), សាន ណារិទ្ធ(ណាហ្គាខប) ស៊ុន សុវណ្ណរិទ្ធី(ណាហ្គាខប), អ្នកចាំទី ប៉េង ប៊ុនឆាយ(បឹងកេត), ខ្សែបម្រើ ហុង រដ្ឋនា(បឹងកេត), ខ្សែបម្រើ ស៊ុន សុបញ្ញា(ណាហ្គាខប), ធុល សុធារិទ្ធ(ណាហ្គាខប), និង ខ្សែប្រយុទ្ធ សួង វិរៈ (ប៉ូលិស) សុទ្ធតែអាចចូលទីលាន ប្រកួតបានសាជាថ្មី។
គេនៅចាំបានថា កីឡាករទាំង៨នាក់ខាងលើ ត្រូវបានពិន័យ បន្ទាប់ពីគណៈកម្មការវិន័យ នៃ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានរកឃើញការប្រព្រឹត្តិទង្វើមិនគប្បីពេលក្រុម ភ្នំពេញក្រោន ចាញ់ Taiwan ២-៣ កាលថ្ងៃទី ២៥ ខែ កញ្ញា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC President’s Cup 2011 កន្លងមក៕
Tuesday, March 27, 2012
ណាហ្គាខប និងភ្នំពេញក្រោន សុទ្ធតែទទួលជ័យជំនះ
នាថ្ងៃទី 25 មីនានេះ ក្រុមជើងឯករង ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ2012 ណាហ្គាខប បានបំបាក់ ក្រុមបៀលប្រាយ យូណាយធីត 4-0 ស្របពេលដែលក្រុមជើងឯក រដូវកាលមុនក្របខណ្ឌ MCL ភ្នំពេញក្រោន ក៏បានឈ្នះក្រុម សាកលវិទ្យាល័យ វេស្ទើន 2-0 ដែរ ។
ហើយនៅថ្ងៃពុធ ទី28 ខែមីនា ក្រុមឈ្នះថ្ងៃនេះ នឹងត្រូវជួបប្រកួត គ្នាវិញម្តងចាប់ពីម៉ោង3:00 រសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ៕
Sunday, March 25, 2012
ក្រោនបង្ហាញមុខសមាជិកថ្មី
មុនពេលបើកការប្រកួតលើកដំបូងរបស់ខ្លួនក្នុងក្របខ័ណ្ឌកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីក២០១២ ទល់នឹងក្រុមយក្សក្នុងស្រុក ព្រះខ័នរាជ នៅរសៀលថ្ងៃពុធខានស្អែកនេះ ក្រុមកំពូល ភ្នំពេញក្រោន បានប្រកាសបង្ហាញមុខសមាជិកថ្មីចំនួន៦នាក់បន្ថែមទៅលើកីឡាករដែលមានស្រាប់ ដោយក្នុងនោះមានស្បែកខ្មៅចំនួន៤នាក់។
សមាជិកថ្មីទី១គឺ ខ្សែបម្រើសញ្ជាតិហ្គាណាវ័យ២២ឆ្នាំ Emmanuel Frimpong ផ្ទេរមកពីក្លិប Sisaket FC នៃក្របខ័ណ្ឌកំពូលរបស់ថៃ Thai Premier League ជាទីដែល លោក David Booth ធ្វើជាគ្រូបង្វឹកនៅទីនោះមុនពេលមកធ្វើការនៅ ក្រោន។ កាលនៅប្រទេសហ្គាណា Frimpong ចំណាយពេល៥ឆ្នាំលេងឲ្យក្លិបអាជីព Liberty Professionals ជាក្លិបខ្លាំងមួយក្នុងលីកកំពូលហ្គាណាដែល Sulley Muntari, Asamoah Gyan, Michael Essien, Derek Boateng និង Kojo Asamoah លេងនៅទីនោះមុនពេលពួកគេផ្ទេរមកទ្វីបអឺរ៉ុប។
ក្រៅពីខ្សែបម្រើ២នាក់នេះ ក្រោន មិនភ្លេចនាំ ខ្សែ ប្រយុទ្ធបន្ថែមមកសម្រួចការវាយលុកនៅតំបន់គ្រោះថ្នាក់គូប្រកួត នោះទេ។ ខ្សែប្រយុទ្ធនោះគឺ Melvin Tarley វ័យ២៩ឆ្នាំ ជាសមាជិកក្រុមជម្រើសជាតិលីបេរីយ៉ានិងធ្លាប់បង្ហាញខ្លួនជាលក្ខណៈ អន្តរជាតិឲ្យប្រទេសនៅតំបន់អាហ្វ្រិកខាងលិចនេះបាន២លើកផងដែរ។ Tarley ចំណាយពេលជាង១០ឆ្នាំលេងឲ្យក្លិបអាជីពល្បីៗនៅអាមេរិក មុនពេលត្រូវបានគ្រូបង្វឹកសញ្ជាតិអង់គ្លេស David Booth នាំមកជួយ ក្រោន ក្នុងឆ្នាំ២០១២នេះ។ ក្លិបដែល Tarley ធ្លាប់លេងឲ្យមានដូចជា Alliance FC, Minnesota Thunder, Real Salt Lake, Colorado Rapids, Puerto Rico Islanders, និង Miami FC។ កាលស្ថិតក្នុងវ័យ១៨ឆ្នាំ Tarley ក៏ធ្លាប់លេងឲ្យក្លិប Chaspel FC របស់ប្រទេសហុងគ្រីរយៈពេលខ្លីផងដែរ។
Melvin Tarley, Striker |
ពីរនាក់ផ្សេងទៀតដែល ក្រុមជើងឯករង AFC President’s Cup 2011 បញ្ចូលក្នុងបញ្ជីកីឡាករឈុតធំទាំង២៩នាក់របស់ខ្លួនសម្រាប់ប្រកួត ប្រជែងយកពាន មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១២នេះ គឺខ្សែប្រយុទ្ធល្បឿនលឿន ចាន់ ឆាយ៉ា និង Kingsley Njoku ដែលកីឡាករវ័យ២៥ឆ្នាំទាំង២នាក់នេះសម្រេចចិត្តចូលរួមជាមួយ ក្រោន ជាថ្មីឡើងវិញ បន្ទាប់ពី មានបញ្ហាពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ President’s Cup ជាមួយ Taiwan Power Company នៅតៃវ៉ាន់ កាលពីខែកញ្ញាឆ្នាំទៅ។ ប៉ុន្តែ ខ្សែប្រយុទ្ធដែលដើរតួយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់ឲ្យ ក្រោន ឈ្នះជើងឯកជាតិនិងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ីទាំង២រូបនេះនៅមិនទាន់រួចផុតពីបម្រាមរបស់ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC នៅឡើយទេ៕
ប្រាក់ខែកីឡាករទាំង១០ក្លិបនៅកម្ពុជា
ពត៌មានជុំវិញប្រាក់ខែកីឡាករបាល់ទាត់នៅតំបន់អាស៊ាន
ឬ បណ្ដាប្រទេសនៅលើពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុបសុទ្ធតែបានបង្ហាញប្រាក់ខែរបស់កីឡាករ ម្នាក់ៗ។
ប៉ុន្តែបើងាកមកកាន់ស្រុកខ្មែរវិញ គេកម្រឃើញមានកីឡាករណា ឬ ក្លិបណាហ៊ានបង្ហើបឲ្យដឹងលម្អិតពីប្រាក់ខែកីឡាករម្នាក់ៗណាស់ ពោលស្ថិតក្នុងភាពអាថ៌កំបាំង។
ឥឡូវនេះ Sabay បានព្យាយាមទាក់ទងទៅកាន់ក្លិបអាជីពនៅកម្ពុជាទាំង១០ ដើម្បីឲ្យមិត្តអ្នកអានបានដឹងពីរឿងនេះ។
ក្រុមថ្មីបឹងកេត |
ទាក់ទងទៅនឹងបញ្ហានេះ មានកីឡាករបាល់ទាត់ក្នុងស្រុកមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយនឹង
Sabay ស្រដៀងៗគ្នាថា ពួកគេមិនអាចប្រាប់ពីប្រាក់ខែជាសាធារណៈបានឡើយ ដោយសារតែជាគោលការណ៍របស់ក្លិបដែលមិនទាន់អាចបង្ហាញបាន។
ជាមួយគ្នានេះ ដើម្បីបកស្រាយទៅនឹងការលាក់លៀមរឿងប្រាក់កម្រៃប្រចាំខែរបស់ កីឡាករ
ជំនួយការ និងជាមន្ត្រីរដ្ឋបាលក្រុមគីរីវង់សុខសែនជ័យ លោក ផាន់ ចាន់ផាត
បង្ហើបថាកីឡាករទាំង២៣នាក់ក្នុងក្រុមរបស់លោក មានប្រាក់ខែចន្លោះពីមួយរយហាសិបដុល្លារអាមេរិក(១៥០
USD) ទៅពីររយដុល្លារអាមេរិក (២០០ USD) ក្នុងមួយខែ គឺអាស្រ័យលើសមត្ថភាព។
ជំនួយការសង្កត់បន្ថែមថា “មិនថេរទេ នៅពេលកីឡាករណាម្នាក់លេងឡើងកូដ យើងឡើងប្រាក់ឲ្យដែរ
បើគេចុះទម្រង់ យើងក៏បន្ថយតិចតួចទៅតាមហ្នឹងដែរ”។
រីឯក្លិបអ្នកមានថ្មី ដែលកំពុងស្ថិតក្នុងការតាមដានពីទស្សនិកជន
បឹងកេត នោះត្រូវបានអ្នកចាត់ការទូទៅលោក
បែ មករា បង្ហាញយ៉ាងក្បោះក្បាយថា
“កីឡាករទាំង២៣នាក់របស់ខ្ញុំ ប្រាក់ខែមិនស្មើគ្នាទេ
គឺផ្អែកលើសមត្តភាព។
ប្រាក់ខែមានចន្លោះពី១០០ ដុល្លារអាមេរិក ទៅ២០០
រយ ដុល្លារអាមេរិក ដែលគិតជាមធ្យមប្រមាណជាង១៥០ដុល្លារអាមេរិកក្នុង១ខែ។ ក្នុងនោះក្លិបរ៉ាប់រងការស្នាក់នៅ
និង អាហារ៣ពេល ត្រូវបានផ្គត់ផ្គង់ រួមជាមួយប្រាក់លើកទឹកចិត្តជាក្រុមមួយចំនួនទៀត ពេលឈ្នះការប្រកួត”។
ដោយឡែកអ្នកចាត់ការក្រុម
អគ្គស្នងការនគរបាលជាតិ លោក ជួន ណារិន
សុំមិនអត្ថាធិប្បាយលម្អិតពីប្រាក់ខែរបស់កូនក្រុមខ្លួនទេ។ លោកគ្រាន់តែបង្ហើបថា
ប្រាក់ខែកីឡាករក្នុងក្រុម
មាន៣កម្រិតផ្សេងគ្នា ពោលទៅតាមសមត្ថភាពកីឡាករ។
លោកក៏ សុំមិននិយាយថាជាប្រាក់ខែទេ
តែនិយាយថាជាប្រាក់ឧបត្ថម្ភ
ព្រោះកីឡាករ និង ក្លិបរួមរស់ជាមួយគ្នាពេលនេះ គឺពឹងលើមនោសញ្ចេតនា។
លោកគូសបញ្ជាក់ទៀតថា “ខ្ញុំហ៊ានថា
ទាំងប្រាក់ឧបត្ថម្ភ និង ការផ្គត់ផ្គង់សម្ភារៈ
ការហូបចុកអីនោះ គឺមិនក្រោម២រយដុល្លារក្នុងមួយខែនោះទេ”។
លោកឡាយ សុធា ងាកមកកាន់ក្លិបក្រសួងការពារជាតិ
វិញ “ប្រាក់ខែមាន៣កម្រិត
ពីចន្លោះ៧០ទៅ១០០ដុល្លារអាមេរិក
។ អាហារប្រចាំថ្ងៃគឺ៣ពេល
តែពេលប្រមូលផ្ដុំហ្វឹកហាត់គឺ៤ពេល
ហើយនៅពេលក្រុមទទួលជ័យជំម្នះលើប្រកួតណាមួយ ក៏មានប្រាក់លើកទឹកចិត្តជាក្រុមផងដែរ”។ នេះជាការឆ្លើយតបរបស់លោក ទេព
ឡុងរចនា អ្នកចាត់ការទូទៅរបស់ក្រុម។
បើក្រលេកទៅក្រុមជើងឯកក្របខ័ណ្ឌក១ឆ្នាំ២០១១
វេស្ទើន ដែលទទួលបានកៅអីមិតហ្វូនខេមបូឌានលីក២០១២
ឯណោះវិញ ត្រូវបានគ្រូបង្វឹកលោក
ឡាយ សុធា ប្រាប់ថា មាន៣លំដាប់ គឺ ៦០ ៧០ និង
១០០ដុល្លារអាមេរិក ក្នុង១ខែ
រួមជាមួយការស្នាក់នៅនិង អាហារប្រចាំថ្ងៃ។ លោកបន្ថែមថា “តែយើងផ្ដល់អាហារូបករណ៍៤ឆ្នាំថែមទៀត ដូច្នេះគិតទៅមិនក្រោម១៥០ដុល្លារអាមេរិកនោះទេ។
យើងនឹងគិតគូ បន្ថែម
ឬ យ៉ាងណាតទៀតត្រូវចាំមើលថាក្រុមកីឡាករធ្វើបានល្អកម្រិតណា នៅពានរង្វាន់សម្ដេច
ហ៊ុន សែន ខាងមុខនេះ”។
ទន្ទឹមគ្នានេះលោក គឹម ភក្តី
គ្រូបង្វឹករបស់ក្រុមឆ្លាមសមុទ្រ
បាននិយាយដោយមិនលាក់លៀមថា ប្រាក់ខែរបស់កីឡាករក្នុងក្រុមមាន៤ប្រភេទ
ដូចជា ១២០
ដុល្លារអាមេរិក ១០០ ដុល្លារអាមេរិក ៣០ម៉ឹនរៀល និង ២៥ ម៉ឺនរៀល។ និយាយជារួមគឺក្រុមរៀបទៅតាមលំដាប់ពីអ្នកលេងបានរហូតដល់ កីឡាករវ័យក្មេងដែលមិនទាន់អាចបង្ហាញខ្លួនលើទីលានបាន។ លើសពីនេះ ក្រុមក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសំណាក់ប្រធានក្លិប ផងដែរពេលទទួលជ័យជម្នះ។
“មាន២០
ឬ ៣០នាក់នោះ គឺងាយទេ តែយើងមានU13
U15 U17 និង ឈុតធំ
ដែលសរុបទៅមានកីឡាករជាងពីររយនាក់។ ដូច្នេះមិនអាចកំណត់ប្រាក់ខែក្នុងកម្រិតជាក់លាក់ណាមួយ បានទេ”។ នេះជាការអះអាងរបស់លោក ឱក សំណាង អ្នកចាត់ការទូទៅក្លិបធំផ្ដាច់គេ
ព្រះខ័នរាជ។ យ៉ាងណាក្ដីអ្នកចាត់ការរូបនេះមិនបានទាត់ចោលសំណើរបង្ហើប ប្រាក់ខែ
ដែល Sabay បានស្នើនោះទេ ដោយលោកបន្តទាំងមិនស្ទាក់ស្ទើរថា
” ច្បាស់ណាស់ចំណាយលើសម្ភារៈ
និង ហូបចុកគឺច្រើនមែនទែន។
ពួកយុវជនមាន ៥០ ៧០ និង ៨០ដុល្លារអាមេរិកជាដើម
ខណៈ ប្រាក់ខែអតិប្បរមារបស់ឈុតធំគឺមានដល់១៣០ដុល្លារអាមេរិក“។
ចំណែកលោក ឡាំ ទីនី
អ្នកចាត់ការក្រុមជើងឯករង មិតហ្វូនខេមបូឌានលីក២០១១ ណាហ្គាខប និយាយដោយគ្មានការរារែកថា “កីឡាករយើងមានប្រាក់ខែចន្លោះពី១៥០ ទៅ ២៥០ដុល្លារ ខណៈ ដែលកីឡាករបរទេសប្រហែល៤៥០ដុល្លារអាមេរិកក្នុងមួយខែ”។ លោកគូសបញ្ជាក់ថែមទៀតថា កន្លែងស្នាក់នៅត្រូវបានរ៉ាប់រងជូនកីឡាករមកពីខេត្ត
រីឯការ ហូបចុកមិនទទួលបន្ទុកទេ
តែផ្ដល់អង្ករប្រចាំខែ។
ក្រុមណាហ្គាខប ពេល ទទួល ប្រាក់រង្វាន់
នៃ ពាន មិត្តហ្វូនខេមបូឌានលីក២០១១
គ្រូបង្វឹកលោក មាស សំអឿន មិនហានបង្ហើបពីបា្រក់ខែកូនក្រុមនៅបៀលប្រាយយូណាយធីតនោះ ទេ
ហើយ បានស្នើឲ្យទាក់ទងបន្តទៅអ្នកចាត់ការក្លិបលោក ប៊ុន ពេជមុន្នី។
Sabay បានហៅទូរស័ព្ទបន្តដែរ តែទូរសព័ព្ទមិនដំណើរការ។
“ខ្ញុំគ្រាន់តែដឹងថា កន្លងមកមេខ្ញុំ
មិនដែលប្រាប់ពីប្រាក់ខែកីឡាករ ឲ្យអ្នកកាសែតដឹងទេ”។ នេះការឆ្លើយឆ្លងទូរស័ព្ទក្នុងស្ថានភាពមិនចង់ឲ្យ
Sabay យក
Quote មកប្រើ
ពីលោក ផាន ណារ៉ា មន្ត្រីទទួលបន្ទុកកីឡាករ។
មកកាន់ក្លិបបាល់ទាត់កំពូល
ភ្នំពេញក្រោន លោក Andy Brouwer មន្ត្រីទទួលបន្ទុករបស់ក្លិបសុំមិនបង្ហាញប្រាក់ខែរបស់កីឡាករ ក្នុងក្លិបឡើយសូម្បីតែប្រាក់ខែជាមធ្យម។
ប៉ុន្តែ លោកបានបញ្ជាក់ថាប្រាក់ខែគឺត្រូវដឹងរវាងក្លិបនិង កីឡាករតែប៉ុណ្ណោះនាពេលនេះទៅតាមកិច្ចសន្យាជាក់ស្ដែង។
ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការរង
និង ជាអ្នកនាំពាក្យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក
ម៉ៃ តុលា មានប្រសាសន៍ថា
ការបង្ហាញជាសាធារណៈពីប្រាក់ខែកីឡាករ មិនមែនជារឿងគួរឲ្យលាក់បាំងនោះទេ
តែពេលខ្លះកីឡាករ ឬ ក្លិបមិនចង់បង្ហាញ គឺ អាចមានហេតុផល។ រីឯការកំណត់ និង ផ្ដល់ប្រាក់ឧបត្ថម្ភ
ឬ ប្រាក់ខែកីឡាករ គឺ
ជាកិច្ចការរបស់ក្លិបនីមួយៗ ពោលមិនទាក់ទងនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើយ។ លោកថាការបង្ហាញប្រាក់ខែល្អត្រង់ថា
“ឧទាហរណ៍ថា
កីឡាករA លេងនៅក្លិប១ដែលមានប្រាក់ខែខ្ពស់
ដូច្នេះកីឡាករក្លិបផ្សេងៗ
អាចប្រៀបធៀបខ្លួននឹងកីឡាករម្នាក់នោះ
ដើម្បីកែលម្អខ្លួន និង
អាចទាក់ទាញរូបគេពីក្លិបដែលមានប្រាក់ខែខ្ពស់ដែរ”៕
(by sabay)
(by sabay)
Subscribe to:
Posts (Atom)