Powered by Traffic Nova

    Thursday, March 29, 2012

    Cambodia vs Malaysia - AFF Futsal


    ក្រុមកីឡាករបាល់ទាត់ ហ្វូតសាលជម្រើស ជាតិកម្ពុជា នឹងប៉ះជាមួយក្រុម ជម្រើសជាតិ ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFF Futsal Championship ឆ្នាំ២០១២ លើកទី៩នាទី ក្រុងបាងកក ប្រទេសថៃ ដែលនឹងដំណើរ ការចាប់ពីថ្ងៃទី១៧ ដល់ ២៧ ខែមេសា ឆ្នាំ២០១២ខាងមុខនេះ ។
    ការប្រកួតកីឡាបាល់ទាត់ជើងឯក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំនេះមានក្រុម ចំនួន១០ ចូលរួមដោយក្នុង នោះចែកចេញ ជា២ពូលA និង B មាន៥ក្រុម ក្នុងមួយពូល ហើយការជម្រុះតាមពូល នឹងចាប់ផ្ដើមនៅ ថ្ងៃទី១៧ ខែមេសា ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ។
    ក្រុមកម្ពុជាស្ថិតក្នុងពូល A ជាមួយ៤ប្រទេស ផ្សេងទៀតដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង មីយ៉ាន់ម៉ា ហើយពូល B វិញមានជើងខ្លាំងថៃ ឥណ្ឌូណេស៊ី ទីម័រខាងកើត ប្រ៊ុយណេ និងឡាវ ខណៈដែល សិង្ហបុរី នាឆ្នាំ នេះមិនបានចូលរួមទេនោះ ។
    លោក ផាន់ សុផានណារ៉ា ជំនួយការគ្រូបង្វឹក ហ្វូតសាលកម្ពុជា បានឱ្យដឹងថា ការចេញដំណើរគឺនៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ដែលដឹកនាំក្រុមដោយ អ្នកចាត់ការទូទៅលោក វ៉ាន់ លី និង គ្រូបង្វឹកលោក ហុក សុទិត្យា រួមនឹងមន្ត្រី២រូប ទៀតដោយរួមបញ្ចូល ទាំងរូបលោក រួមជាមួយនឹង កីឡាករ១៤នាក់ ផ្សេងទៀតផងដែរ ។
    គួរបញ្ជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ ASEAN Fusal Championship នេះ ក្រុមជម្រើស ជាតិកម្ពុជា ពុំធ្លាប់ លើកពាននេះទេ តែក្នុងនោះធ្លាប់ជាប់ ចំណាត់លេខ៤ ចំនួន២ដងដែរ គឺឆ្នាំ២០០៣ និង២០០៦ ហើយ ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ជាម្ចាស់ជើងឯក នារដូវកាលមុន(២០១០) បន្ទាប់ពីបានទម្លាក់ ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ដោយលទ្ធផល៥-០នៅវគ្គផ្តាច់ព្រ័ត្រ។ តើឆ្នាំ២០១២នេះ ក្រុមជើងឯកមួយនេះ អាចរក្សាតំណែង នេះបានដែរ រឺទេ។ ចុះប្រិយមិត្តវិញ ហ៊ានទាយថា ក្រុមនេះលើកពានទៀតទេ ខណៈជើងឯក៧សម័យកាល ថៃជាម្ចាស់ផ្ទះនោះ?

    0 comments:

    Post a Comment