Powered by Traffic Nova

    Saturday, March 31, 2012

    ព្រះខ័នរាជសាកល្បងក្រុមអន្តរជាតិ

    យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​យក្ស​ក្នុង​ស្រុក​​ ព្រះខ័នរាជ បាន ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ មីនា​នេះ ថា​ក្លិប​នឹង​ចេញ​ ព្រឹក​នេះ​​ដើម្បិ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ២​ប្រកួត​ជាមួយ​ក្លិប​បាល់ទាត់​របស់​ វៀតណាម នៅ​ដើម​ខែ​ មេសា សប្ដាហ៍​ក្រោយ​នេះ។
    ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា សមាជិក​ក្រុម​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​ខេត្ត Ninh Thuan នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៣០ ខែ មីនា ហើយ​ ប្រកួត​ដំបូង​ត្រូវ​ប៉ះ​ជាមួយ​ក្លិប Ninh Thuan FC នៅ​ថ្ងៃ​ទី ១ ខែ មេសា វេលា​ម៉ោង​៤​រសៀល នៅ​ទីលាន Ninh Thuan Stadium។ បី​ថ្ងៃ​បន្ទាប់ ព្រះខ័នរាជ ត្រូវ​ប្រកួត​ជាមួយ​ក្លិប​​អាជីព​នៅ​លីក​កំពូល​របស់​វៀតណាម Saigon FC នៅ​ថ្ងៃទី៣ ខែ​មេសា វេលា​ម៉ោង ៤ រសៀល លើ​ទីលាន Thong Nhat Stadium

    ថ្លែង​តាម​រយៈ​គេហទំព័រ​ដដែល លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ឈុត​ធំ​របស់​ ក្លិប​ជើងឯក​ពានរង្វាន់ សម្ដេច ហ៊ុន សែន ឆ្នាំ ២០១២ នេះ ​បាន​និយាយ​ថា នេះ​ជា​ការប្រកួត​មិត្តភាព​សម្រាប់​អភិវឌ្ឍន៍​ក្រុម​របស់​ពួក ​យើង។  មួយ​វិញ​ទៀត​ធ្វើ​ឲ្យ​សមាជិក​ក្រុម​របស់​យើង​មាន​បទពិសោធន៍​​កាន់​តែ​ច្រើន ជា​លក្ខណៈ​អន្តរជាតិ។ លោក​គ្រូ​​បង្វឹក​​រូប​នេះ​បន្ថែម​ទៀតថា​ ក្លិប​មាន​ពេល​៤​ថ្ងៃ សម្រាប់​ហ្វឹកហាត់ ហើយ ប្រកួត​ដំបូង​ត្រូវ​ប៉ះ​ក្រុម Ninh Thuan ជា​ក្រុម​ដែល​មិន​សូវ​ល្បី ប៉ុន្តែ​មិន​អាច​ស្មាន​លទ្ធផល​បាន​ទុក​ជាមុន​នោះ​ទេ។ ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ Saigon FC ជា​​ការ​ប្រកួត​ សំខាន់​មួយ តែ​ មិន​​បារម្ភ​នោះ​ទេ។  ​ចំណែក​ជម្រើស​ដំបូង​គឺ ត្រូវ​រៀបចំ​ប្រព័ន្ធ​ការពារ​ឲ្យ​បាន​ល្អ។ ​​កីឡាករ​​សំខាន់ៗ​ដូច​ជា​ ឡាយ រស្មី ទុំ សារ៉ាយ និង ឃួន ឡាបូរ៉ាវី នឹង​បង្ហាញ​មុខ​នៅ​ពេល​នោះ។
    កីឡាករ​ដែល​​មាន​ឈ្មោះ​​​ទៅ​ប្រកួត​មិត្តភាព​ខាង​លើ ​នេះ​រួមមាន សរ សុភា, អាំ សុវណ្ណរ៉ាត់, ឡាយ រស្មី, ចាន់ វឌ្ឍនាកា, សុក រិទ្ធី, យុន មេសា, ប្រាក់ មុន្នីឧត្ដម, មួង មករា, សុក ចាន់រស្មី, ឃួន ឡាបូរ៉ាវី, ផាន់នី អ៊ីរដ្ឋា, មូល តារាវ័ន្ត, ទុំ សារ៉ាយ, ជា សំណាង, កែវ បញ្ញា, នេន សុធារ័ត, ហួយ ផល្លីន, ហេង ផានិត និង លី សារ័ត្ន។

    1 comments:

    1. https://freesoccerbets.eu - Absolutely simple betting platform for tennis predictions and soccer predictions with rates system !

      ReplyDelete