Powered by Traffic Nova

    Saturday, April 7, 2012

    ភ្នំពេញក្រោន និងបឹងកេត រកបាន 3ពិន្ទុ

    ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងក្រុមអ្នកមានថ្មីបឹងកេត សុទ្ធតែសំណាងល្អក្នុងការទទួលបាន ៣ពិន្ទុដូចគ្នា បន្ទាប់ពីយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-៣ និងក្រុមបៀលប្រាយយូណាយធីត ២-០។
    បន្ទាប់ពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការនាំមុខរហូតដល់ទៅ ៣-០ក្នុងតង់ទី១ មក ដែលគ្រាប់ ទី១ ដោយកីឡាករ សាយ ពិសិដ្ឋ នាទី៦ និង២គ្រាប់ទៀត ដោយកីឡាករស្បែកខ្មៅ Olatune នៅនាទី១៨ និង៣៩។ លុះ ចូលដល់តង់ទី២ ក្រុមភ្នំពេញក្រោន បានវាយបកវិញ រហូតដល់បានយកឈ្នះ ៤-៣ ដែលធ្វើបានសម្រេចដោយកីឡា ករស្បែកខ្មៅ Frimpong រកបាន ២គ្រាប់នៅនាទី៦០ និង៧៦ មុនមិត្តរួមក្រុម ហុង ផេង និង ឃឹម បូរី រកបានម្នាក់១ គ្រាប់ ដូចគ្នានៅនាទី៨៦ និង៨៨។
    ៥ប្រកួតរបស់ក្រោន ឈ្នះ២ និងចាញ់៣ មាន៦ពិន្ទុ ឈរនៅលេខរៀងទី៥ នៃតារាង ហើយអគ្គស្នងការដ្ឋាននគរបាល ជាតិវិញ ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ ឈរនៅកំពូលតារាងជាបណ្តោះអាសន្ន។
    សម្រាប់ឯក្រុមចំណូលថ្មី បឹងកេតវិញ បានលុតក្រុមបៀលប្រាយយូណាយធីត ២-០ ដែលសុទ្ធតែរកបានក្នុង តង់ទី១ ទាំងអស់ ដោយកីឡាករខ្សែបម្រើស្បែកខ្មៅឈ្មោះ Friday ដោយការតែតបញ្ចូលទីបាន ១គ្រាប់ នៅនាទី៣១ និងគ្រាប់ ទី២ ដោយកីឡាករស្បែកខ្មៅដូចគ្នាឈ្មោះ Somaila នៅនាទី៤៤។ ចប់ការប្រកួតពេញម៉ោង បឹងកេត ឈ្នះបៀល ប្រាយយូណាយធីត ដោយលទ្ធផលបច្ចេកទេស ២-០។
    បឹងកេត ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ ឈរនៅលេខរៀងទី២ បន្ទាប់ពីក្រុមប៉ូលិស ហើយបៀលប្រាយវិញ ៤ប្រកួត ឈ្នះ១ និងចាញ់៣ មាន ៣ពិន្ទុ ឈរនៅលេខរៀងទី៨ នៃតារាង Metfone Cambodian League ។
    សូមបញ្ជាក់ថា នាថ្ងៃសៅរ៍ ទី០៧ ខែមេសា សប្តាហ៍នេះ ក្រុមព្រះខ័នរាជ ប៉ះជាមួយ ណាហ្គាខប ហើយវេស្ទើន ប៉ះជា មួយ គីរីវង្សសុខសែនជ័យ ដែលនឹងចាប់ផ្តើមពីម៉ោង ២:៣០ទៅ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕

    (by dap)

    0 comments:

    Post a Comment