Powered by Traffic Nova

    Wednesday, April 4, 2012

    Built Bright United vs Boeungket (Metfone Cambodian League)


    សម្រាប់២ប្រកួត នារសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១២នេះ គឺក្រុមក្មេងខ្ចី ចម្ការកៅស៊ូបឹងកេត ខេត្តកំពង់ចាម ប៉ះជាមួយ ក្រុមខ្លាំងនៅភ្នំពេញ បៀលប្រាយយូណាយធីត ហើយក្រុមការពារ តំណែងជើងឯក ភ្នំពេញក្រោន ប៉ះជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនឹងចាប់ផ្តើមនាវេលា ម៉ោង២:៣០ ទៅហើយ នៅពហុកីឡដ្ឋានជាតិ ។ នេះជាការជួបគ្នាលើកទី១ រវាងក្រុមចំការកៅស៊ូបឹងកេត និងបៀលប្រាយ បន្ទាប់ពីបានបំបាក់ ក្រុមជើងខ្លាំងភ្នំពេញ ក្រោន ដោយលទ្ធផល២-១ កាលពីថ្ងៃអាទិត្យ ។ ៣ប្រកួតរបស់បឹងកេត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ ឈរនៅលេខ រៀងទី៤ ក្នុងតារាង រីឯ៣ប្រកួត របស់បៀលប្រាយវិញ ឈ្នះ១ ចាញ់២ និងមាន៣ពិន្ទុ ឈរនៅលេខរៀងទី៨ នៃតារាង ។
    លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបឹងកេត បានឱ្យដឹងថា ក្រុមរបស់លោកនឹងអាចទទួល ជ័យជំនះ លើក្រុមបៀលប្រាយ បើទោះបីជាក្រុមក្មេងខ្ចី ទើបតែបានបង្កើតឡើងនា ឆ្នាំ២០១០ ក៏ដោយដែល ប្រព័ន្ធលេង និងផ្នែកអារម្មណ៍ មិនមានអ្វីជា បញ្ហានោះទេ ហើយក៏បានចំណាយលុយ ច្រើនក្នុងការទិញកីឡាករ ឆ្នើមដើម្បីមកពង្រឹកក្លឹបផងដែរ ។
    សម្រាប់ឯលោក សំអឿន ដែលជាគ្រូបង្វឹកក្រុម បៀលបា្រយ ក៏បានឱ្យដឹងដែរថា ក្រុមរបស់លោកក៏ សង្ឃឹមថានឹងទទួល បានជ័យជំនះផងដែរ ដោយក្រុមរបស់លោក ហាត់បានគ្រប់គ្រាន់ ហើយការប្រកួតនេះ លោកនឹងផ្លាស់ប្តូរ កីឡាករខ្សែ ប្រយុទ្ធខ្លះ ។
    យ៉ាងណាក៏ដោយ ការអះអាងរៀងៗខ្លួន ពីសំណាក់គ្រូបង្វឹកទាំងនេះ នៅមិនទាន់ថាប្រាកដ នៅឡើយនោះទេ ខណៈ ដែលការប្រកួតមិនទាន់ បានចាប់ផ្តើម ហើយណាមួយទៀតបាល់មូល ។

    តាមដានប្លក់ខ្ញុំ ដើម្បីទទួលពត៌មានថ្មីៗ។

    0 comments:

    Post a Comment