Powered by Traffic Nova

    Sunday, April 8, 2012

    Metfone Cambodian League 07 April, 2012 Result


    អតីតក្រុមជើងឯករងពានសម្តេច ហ៊ុន សែន ឆ្នាំ2012 ណាហ្គាខប បានឡើងទៅឈរ កំពូលតារាង Metfone Cambodian League ជាបណ្តោះអាសន្ន ក្រោយពីឈ្នះក្រុមខ្លាំងព្រះខ័ន រាជដោយលទ្ធផល 2-1 ខណៈដែលក្រុមគីរីវង្សសុខសែនជ័យ បំបាក់ក្រុមក្មេងខ្ចី 3-0។

    5ប្រកួតរបស់ណាហ្គាខប ឈ្នះ3 ស្មើ1 និងចាញ់1 មាន10ពិន្ទុ ឈរនៅកំពូលតារាងជាបណ្តោះ អាសន្នក្នុងចំណោម10ក្រុម រីឯព្រះខ័នរាជវិញ 3ប្រកួត ឈ្នះ2 និងចាញ់1 មាន6ពិន្ទុ ឈរនៅ លេខរៀងទី4 ដោយតាមពីក្រោយក្រុមលេខ3 បឹងកេត 3ពិន្ទុ។

    សម្រាប់ឯគីរីវង់សុខសែនជ័យវិញ បានផ្តាច់ខ្លួនពីតំបន់កាត់ចោល ដោយការរកបាន ៣ពិន្ទុដំបូង ក្រោយពីរងបរាជ័យផ្ទួនៗ 2ប្រកួតរួចមកនោះ និងឡើងទៅឈរនៅលេខរៀងទី8 ខណៈដែល បៀលប្រាយយូណាយធីត និងឆ្លាមសមុទ្រឈរនៅបាតរាង។ វេស្ទើន4ប្រកួត ឈ្នះ1 ស្មើ1 និង ចាញ់2 មាន 4ពិន្ទុ ឈរនៅលេខរៀងទី 7។ នារសៀលថ្ងៃអាទិត្យ ទី08 ខែមេសា ឆ្នាំ2012 នៅមាន 2ប្រកួតទៀត រវាងក្រុម អគ្គស្នងការដ្ឋាន នគរបាលជាតិ ជួបជាមួយក្រុមក្រសួងការពារជាតិ មុនឆ្លាមសមុទ្រ ជួប ជើងឯកចាស់ ភ្នំពេញ ក្រោន៕

    (by dap)

    0 comments:

    Post a Comment