Powered by Traffic Nova

    Tuesday, April 10, 2012

    Preahkhanreach FC 1-2 Nagacorp FC


    Metfone Cambodian League
    ក្រោយ​​រង​បរាជ័យ​បរាជ័យ​ ​1-2 លើ​ក្រុម​ ណាហ្គាខបលោក សំ វ៉ាន់ដេត​ គ្រូ​បង្វឹក​ព្រះខ័នរាជ​ បាន​​ឲ្យ​ដឹង​ថា “​​ក្រុម​​​របស់​​ខ្ញុំ​​​ថ្ងៃ​នេះ​មាន​ឱ​កាស​បុក​ចូល​មុខ​ទី​​របស់​​ ណហ្គាខប តែ​ដូច​អត់​មាន​អ្នក​កេះ​កៃ​សោះ​ ពី​ព្រោះ​ខ្សែ​ប្រយុទ្ធ​យើង​ចូល​អត់​ចុះ​ ​នឹង​កម្លាំង​ការពារ​​មាឌ​ធំ​ និង​ រឹង​មាំ​របស់​ណាហ្គាខប​ដូច​ជា​ ធុល សុធារិទ្ធ ​​ Lawal​ ​ទៀត ចាន់ដារ៉ាសុខា ​រួម​នឹង​ នាង ចេនឡា

    ការ​និយាយ​បែប​នេះ​ក្រោយ​ពី​ព្រះខ័នរាជ​ ​បាត់​បង់​កីឡា​ករ​​កម្លាំង​ប្រយុទ្ធ​សំខាន់​ពីរ​រូប​គឺ​ ឃួន ឡាបូរ៉ាវី និង ទុំ សារាយ​ រួម​ទាំង​ខ្សែ​បម្រើ​ សួន វាសនា​ សុទ្ធ​តែ​មាន​របួស​មិន​អាច​ចូល​រួម​ប្រកួត​បាន​កាល​ចុង​​សប្ដាហ៍​កន្លង​ទៅ​ នេះ។ ​គ្រូ​បង្វឹក ​ព្រះខ័នរាជ​ ខាង​លើ​នេះ​​បញ្ជាក់​ទៀត​ថា ខ្សែ​ប្រយុទ្ធ​ សុក ច័ន្ទរស្មី​ និង ផានី អ៊ីរដ្ឋា​ ​មាន​មាឌ​តូច​​ជាង​ ខ្សែ​ការពារ​ ណាហ្គាខប​ ដូច្នេះ​ពិបាក​សម្រុក​បន្តិច។​ លើស​ពី​នេះ​ពួក​គេ​គ្រប់គ្រង​បាល់​មិន​សូវ​ល្អ​ហើយ ​ហាក់​ខ្លាច​កីឡាករ​ចាស់ៗ​របស់​ណហ្កាខប។ ​​តែ​បើ​ ឃួន ឡាបូរ៉ាវី ​និង ទុំ សារាយ​ សុទ្ធ​តែ​អាច​ពាំង​ និង ​ប្រយុទ្ធ​បាន​ល្អ​​។ ​​ប៉ុន្តែ​ ​​​កីឡាករ​សំខាន់​ទាំង​បី​នឹង​អាច​​ចូល​លេង​វិញ​​បាន​​​ពេល​ជួប​ជា​មួយ ​ប៉ូលិស​ ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

    ទោះ​ជា​មាន​ការ​អះអាង​ខាង​លើ​គ្រូ​បង្វឹក​មាន​ពិសោធន៍​​ច្រើន​នៅ​លើ​ទីលាន​របស់ ណាហ្គាខប ​លោក​ប្រាក់ សុវណ្ណារ៉ា​ ​​បាន​និយាយ​ថា ​លោក​សរសើរ​ដល់​យុវជន​វ័យ​ក្មេង​របស់​ ព្រះខ័នរាជ​ ដែល​លេង​​​​ស៊ី​សង្វាក់​គ្នា​​ជា​ពិសេស​ការ​វាយ​សម្រុក​នៅ​ចុង​ម៉ោង​ដែល​ ធ្វើ​ឲ្យ​ក្រុម​ប៊ិះ​របូត​គ្រាប់​បាល់បន្ថែម។​​ ទន្ទឹម​នឹង​​នេះ​ លោក​បញ្ជាក់​ថា​ សាន​ ណារិទ្ធ​ ​​​​មិន​ទាន់​មាន​ទម្រង់​លេង​​ល្អ​ដូច​ដើម​នៅ​ឡើយ​ ​ស្រប​ពេល​ដែល​ ស៊ុន សុវណ្ណរិទ្ធី​ ​លេង​បាន​ល្អ​ប្រសើរ​​ឡើង​វិញ និង បង្កើន​សង្វាក់​ប្រយុទ្ធ។

    នៅ​ថ្ងៃ​ទី​ 22 ​មេសា ក្រុម​ ​ព្រះខ័នរាជ​ ត្រូវ​ប៉ះ​ ​ក្រុម​ដែល​កំពុង​ឈរ​កំពូល​តារាង​ ​​ប៉ូលិស​ ​​​ហើយ​ ​ណាហ្គាខប​ ជួប​​​ក្រុម​ ចំណូល​ថ្មី​ វេស្ទើន៕

    0 comments:

    Post a Comment