Powered by Traffic Nova

    Sunday, April 1, 2012

    Metfone Cambodian League Result

    ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌលីក អាជីព Metfone Cambodian League ឆ្នាំ២០១២ ក្នុង ជើងទី១ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែមីនា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបាក់ក្រុមខ្លាំងបៀល ប្រាយយូណាយធីត ដោយមិនឱ្យតដៃរួច ៤-០ ស្របពេលដែលក្រុមក្មេងខ្ចី វេស្ទើន លត់ឆ្លាមសមុទ្រ ៣-១ដែរនោះ។

    នាការប្រកួតកាលពីរដូវកាលមុនក្នុងលីកនេះដែរ ក្នុងជើងទី១ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ធ្លាប់ បានឈ្នះក្រុមបៀលប្រាយយូណាយធីត ៣ ទល់នឹង១ និងជើងទី២ ឈ្នះ២ ទល់នឹង១ទៀត។ ២ប្រកួត របស់អគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះទាំង៣ មាន ៩ពិន្ទុ ឈរនៅលេខរៀងទី១ នៃតារាងជាបណ្ណោះ អាសន្ន ហើយចំពោះបៀលប្រាយលេងបាន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ឈរនៅលេខរៀង ទី៨ នៃតារាង។

    សម្រាប់ឯលទ្ធផល១ប្រកួតទៀតគឺ ក្រុមឆ្លាមសមុទ្រ ប្រកួតចាញ់ក្រុមសាកលវិទ្យាល័យវេស្ទើន១ ទល់នឹង ៣ ដោយនៅក្នុងតង់ទី១ នាទី៤១ ក្រុមឆ្លាមសមុទ្របានធ្វើការនាំមុខ ក្រុមវេស្ទន១គ្រាប់មុន ស៊ុតបញ្ចូលទី ដោយកីឡាជនជាតិស្បែកខ្មៅ ពាក់ស្លាកលេខ៩ ឈ្មោះ Ayodele Silvasunday ។

    តែជាអកុសល ក្នុងតង់ទី២ នាទីទី ៥១ ក្រុមវេស្ទើនតាមបានស្មើវិញដែលទាត់បញ្ចូលទី ដោយកីឡាករ លេខ៧ ឈ្មោះ ហ៊ី សុខវែង ហើយ ២គ្រាប់ទៀត រកបានដោយកីឡាករលេខ១៣ ឈ្មោះ កង សុភ័ក្ត្រ នៅ នាទី ៨៣ និងនាទី ៨៨ ។

    ៣ប្រកួតរបស់វេស្ទើនរកបាន៤ពិន្ទុ ដោយឈ្នះ១ ស្មើ១ និង ចាញ់១ ហើយ៣ ប្រកួតរបស់ឆ្លាមសមុទ្រវិញ ចាញ់រហូតមាន០ពិន្ទុក្នុងដៃ។ សូមបញ្ជាក់ថា នារសៀលថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១២នេះ នៅមាន២ប្រកួតទៀត រវាងក្រុមណា ហ្គាខប ជួបជាមួយ ក្រុមក្រសួងការពារជាតិ និងមួយគូចុងក្រោយ គឺក្រុមជើងឯកចាស់ភ្នំពេញក្រោន ជួប ជាមួយ ចម្ការកៅស៊ូបឹងកេត ដែលនឹងចាប់ផ្តើមប្រកួតនាវេលាម៉ោង ២ និង៣០នាទីទៅហើយ៕

    0 comments:

    Post a Comment