Powered by Traffic Nova

    Tuesday, April 10, 2012

    National Police FC on Top


    Metfone Cambodian League
     ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ក្រុមប៉ូលិស) បានឡើងទៅឈរ កំពូលតារាងជា បណ្តោះអាសន្ន វិញ បើទោះបីជាលទ្ធផល០-០ ជាមួយនឹងក្រុមក្រសួង ការពារជាតិ នារសៀលម្សិលមិញក៏ដោយ ។
    ការរកបានត្រឹមតែ1ពិន្ទុ បានធ្វើឱ្យក្រុមខ្លាំងមួយនេះ មានពិន្ទុ10ស្មើជាមួយ នឹងក្រុមណាហ្គាខប តែឈ្នះគ្រាប់ស៊ុត បញ្ចូលទីណាហ្គាខប ដោយក្រុមមួយនេះ ស៊ុតបាន13គ្រាប់ ខណៈដែលណាហ្គាខប បានតែ 11គ្រាប់ ។ ក្រុមក្រសួងការពារជាតិ នៅតែអាចរក្សាកំណត់ត្រា មិនដែលចាញ់ដោយទាត់ស្មើ០-០ ជាមួយក្រុមប៉ូលិស។
    សម្រាប់ឯលទ្ធផល 1ប្រកួតទៀតដែរ គឺក្រុមជើងឯកចាស់ ភ្នំពេញក្រោន ឈ្នះឆ្លាមសមុទ្រ4-1 ដែលនេះគឺ ជាការប្រកួតសន្សំ ពិន្ទុក្នុងជើងទី1 ដែលបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី10 ខែមីនា ឆ្នាំ2012 និងគ្រោងបញ្ចប់ទៅវិញ នៅថ្ងៃទី12 ខែសីហា ឆ្នាំ2012

    0 comments:

    Post a Comment