Powered by Traffic Nova

    Tuesday, April 10, 2012

    ឈ្នះ 3-0 វិច្ឆិកាបាន 3 ថ្នេរ


    Vichaka's Injury
    ការប្រកួតយកឈ្នះក្រុមវេស្ទើន 3-0 របស់គិរីវង់បណ្តាលអោយ ខ្សែ​ប្រយុទ្ធ​​ប្រធាន​ក្រុម ​អ៊ិន ​វិច្ឆកា​​ ត្រូវ​បាន​ពេទ្យ​​​ដេរ​​ចិញ្ចើម​បី​ថ្នេរ​ ​បន្ទាប់​ពី​ប៉ះ​​ទង្គិចនឹង​ខ្សែការពារ​​ ​វេស្ទើន​ ​នៅ​​នាទី​ទី 65 កាល​​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​ និង​ត្រូវ​ប្ដូរ​ជំនួស​ដោយ ហ៊ឹម សាឡាម។ 

    ​ទោះ​ជា​បែប​ណា​ នេះជា​ជ័យជម្នះ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​បី​ប្រកួត​កន្លង​មក។ ទោះ​ជា​​ពេទ្យ​ដេរ​ឆៅៗ​បែប​នេះ​ហើយ ​វិច្ឆិកា​ នៅ​តែ​និយាយ​ថា​ ​​​ចង់​លេង​បន្ត​ទៀត តែ​គ្រូ​ពេទ្យ​មិន​អនុញ្ញាត​​ឲ្យ​លេង​ឡើយ។ ​
    មុនការរងរបួស​​​​របស់ វិច្ឆិកា​ ​​ខ្សែ​ការពារ​ សុច មករា ត្រូវ​ចូល​លេង​នៅ​នាទីទី​43 បន្ទាប់​ពី​ ​​ខ្សែ​ការពារ​ ទូច សុខហេង​ ​របស់​គីរីវង់​ រង​របួស​​កំភួន​ជើង​​​ឆ្វេងមិន​អាច​ប្រកួត​​តាំង​ពី​ចុង​តង់​ទី1។

    កាល​ចុង​សប្ដាហ៍​មុន​​នេះ គឺ​ជា​លើក​ទី1​ ហើយ​ដែល​កីឡាករ​បាល់ទាត់​ក្នុង​ស្រុក ​រង​បែក​ចិញ្ចើម​​​ក្នុង​ការ​ប្រកួត​​​ ជាង​មួយ​ខែ​មក​នេះ។

    0 comments:

    Post a Comment