Powered by Traffic Nova

    Saturday, April 7, 2012

    Japan U17 to visit Cambodia


    ក្រុម​ U17 ជម្រើស​ជាតិ​ជប៉ុន នឹង​ធ្វើ​ដំណើរ​មក​ហ្វឹកហាត់​ ប្រកួត ​និង​ ​ផ្ដល់​បច្ចេកទេស​​ដល់​ U17 ជម្រើស​ជាតិ​កម្ពុជា​​រយៈ​ពេល​មួយ​​សប្ដាហ៍​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ។ ​កីឡាករ​ U17 ជប៉ុន ទាំង​២០​នាក់ ​ដែល​មក​កម្ពុជា​​រួម​​មាន​កីឡាករ​​​លេង​ឲ្យ U16 កាល​ព្រឹត្តិការណ៍​ជម្រុះ AFC U16 Championship នា​ខែ​​កញ្ញា​ នៅ​ឡាវ​ កន្លង​មក។ នេះ​បើ​​តាម​ការ​ឲ្យ​ដឹង​​​របស់​លោក​ Daisuke Yoshioka គ្រូ​បង្វឹក​​ U16 ​ជម្រើស​ជាតិ​កម្ពុជា​ព្រឹក​នេះ។

    ការ​ធ្វើ​ដំណើរ​ដ៏​កម្រ​របស់​ក្រុម​ជប៉ុន​ មក​​កម្ពុជា​នេះ​​បាន​កើត​ឡើង​ក្រោយ​ពី​​ការ​ស្នើ​សុំ​ទៅ​កាន់​ ​សមាគម​បាល់ទាត់​​ប្រទេស​ជប៉ុន​​(​ Japan Football Association)​​ ហៅ​កាត់​ថា​ JFA និង​ ការ​ខ្នះខ្នែង​របស់​ លោក​​ Daisuke Yoshioka ​​ពេល​​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​ ​ប្រមាណ​ជា​​បី​ខែ​ គ្រូ​បង្វឹក​​U16​កម្ពុជា​​បាន​បង្កើត​គម្រោង​នេះ​ឡើង​ ​ហើយ​​ ក៏​នឹង​ព្យាយាម​ទាក់​កីឡាករ​​​ជប៉ុន​ជា​ច្រើន​ទៀត​​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​ ឲ្យ​ពួក​​គេ​ជួយ​ចែក​រំលែក​បទពិសោធន៍​នៅ​កម្ពុជា។
    គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​​រូប​នេះ​បញ្ជាក់​ថាខ្ញុំ​ចង់​ឲ្យ​​កីឡាករ​វ័យ​ក្មេង​​កម្ពុជា​ និង ​ជប៉ុន​ស្គាល់​គ្នា​​ ជា​ពិសេស​ទទួល​​បាន​​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​ពី​​​ក្រុម​ជប៉ុន។ ក្នុង​​នោះ​រដ្ឋាភិបាល​ជប៉ុន​ និង​ ​JFA នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​កីឡាករ​វ័យ​ក្មេង​​​កម្ពុជា​របស់​ខ្ញុំ​ជា​ បន្ត​បន្ទាប់
    ការ​​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​របស់​ U17 ជប៉ុន​​ ​គឺ​​ជា​បន្ទុក​របស់​​ JFA និង​ រដ្ឋាភិបាល​ជប៉ុន។

    នេះ​ជា​​ការ​ធ្វើ​​ដំណើរ​មក​​​កាន់​​កម្ពុជា​ដ៏​កម្រ​នៃ​ក្រុម​​បាល់ទាត់ ​ជប៉ុន​ មិន​ថា​ឈុត​ធំ​ ឬ ឈុត​តូច​នោះ​ទេ។ ​តែ​ពេល​នេះ​ពិត​​​​ជា​មាន​ការ​ផ្លាស់​ និង ​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​​សមាគម​បាល់​ទាត់​ប្រទេស​ ជប៉ុន​ និង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ក្រោយ​ការ​ខិតខំ​និង ស្មើ​សុំ​របស់​លោក​ Daisuke Yoshioka ​នៅ​​ខែ​កុម្ភៈ​ ឆ្នាំ​ 2011​ កន្លង​ទៅ​ ក្រុម​​U16​ ជម្រើស​ជាតិ​​ កូរ៉េខាងជើង​​​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា។ ​ក្រុម​​U16 កម្ពុជា យក​ឈ្នះ​ ​U16 កូរ៉េខាងជើង ២-១​ ក្នុង​​ការ​ប្រកួត​មិត្តភាព​នៅ​​ថ្ងៃ​ទី​ 12​ កុម្ភៈ ឆ្នាំ​2011។


    (by sabay)

    0 comments:

    Post a Comment