នៅមុនការប្រកួតខ្សែការពារ ឡាយ រស្មី បានប្រាប់Sabay ពីប្រទេសវៀតណាម ថា ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី និង ទុំ សារ៉ាយ មិនអាចចូលលេងបានដោយសារតែរបួស។ បញ្ហា នេះបានធ្វើ រស្មី បញ្ជាក់មុនការប្រកួតថា នោះជាការបាត់បង់កម្លាំងសំខាន់ពីររូប ហើយអាចជួបផលលំបាក់នៅតំបន់ប្រយុទ្ធ។ ទីបំផុតត្រូវក្រុម Saigon ដែលកំពុងឈរលំដាប់លេខ៥ក្នុងចំណោម១៤ក្រុមនៃក្របខ័ណ្ឌ V-League របស់ប្រទេសវៀតណាមលត់រហូតដល់ ៦ -២ ។
ទោះបីជាបែបណាក៏ដោយ លោក សំ វ៉ាន់ដេត គ្រូបង្វឹកព្រះខ័នរាជ ថ្លែងតាមរយៈគេហទំព័រដដែលមុនចេញដំណើរថា ” នេះជាការប្រកួតមិត្តភាពសម្រាប់អភិវឌ្ឍន៍ក្រុមរបស់ពួកយើង។ មួយវិញទៀតលោកចង់ឲ្យ កីឡាករក្នុងក្រុមមានបទពិសោធន៍កាន់តែច្រើនលើឆាកអន្តរជាតិ”។
ក្រុមព្រះខ័នរាជ ត្រូវទៅប្រកួតមិត្តភាពពីរប្រកួត តែត្រូវផ្អាកមួយប្រកួតជាមួយ Ninh Thuan FC កាលថ្ងៃទី១ មេសា ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនអាចប្រកួតបាន។ បន្ទាប់ពីការប្រកួតនេះ ព្រះខ័នរាជនឹងត្រឡប់មកកម្ពុជាវិញដើម្បីប្រកួតជាមួយ ណាហ្គាខប នៅរសៀលថ្ងៃសៅរ៍ទី ០៧ មេសា ចុងសប្ដាហ៍នេះ វេលាម៉ោង ១៤:៣០ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក៕
www.winsoccerpredictions.com - your place just to get financial freedom from betting on soccer and tennis
ReplyDelete