Metfone Cambodian League |
ការនិយាយបែបនេះក្រោយពីព្រះខ័នរាជ បាត់បង់កីឡាករកម្លាំងប្រយុទ្ធសំខាន់ពីររូបគឺ ឃួន ឡាបូរ៉ាវី និង ទុំ សារាយ រួមទាំងខ្សែបម្រើ សួន វាសនា សុទ្ធតែមានរបួសមិនអាចចូលរួមប្រកួតបានកាលចុងសប្ដាហ៍កន្លងទៅ នេះ។ គ្រូបង្វឹក ព្រះខ័នរាជ ខាងលើនេះបញ្ជាក់ទៀតថា ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី និង ផានី អ៊ីរដ្ឋា មានមាឌតូចជាង ខ្សែការពារ ណាហ្គាខប ដូច្នេះពិបាកសម្រុកបន្តិច។ លើសពីនេះពួកគេគ្រប់គ្រងបាល់មិនសូវល្អហើយ ហាក់ខ្លាចកីឡាករចាស់ៗរបស់ណហ្កាខប។ តែបើ ឃួន ឡាបូរ៉ាវី និង ទុំ សារាយ សុទ្ធតែអាចពាំង និង ប្រយុទ្ធបានល្អ។ ប៉ុន្តែ កីឡាករសំខាន់ទាំងបីនឹងអាចចូលលេងវិញបានពេលជួបជាមួយ ប៉ូលិស បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ។
ទោះជាមានការអះអាងខាងលើគ្រូបង្វឹកមានពិសោធន៍ច្រើននៅលើទីលានរបស់ ណាហ្គាខប លោកប្រាក់ សុវណ្ណារ៉ា បាននិយាយថា លោកសរសើរដល់យុវជនវ័យក្មេងរបស់ ព្រះខ័នរាជ ដែលលេងស៊ីសង្វាក់គ្នាជាពិសេសការវាយសម្រុកនៅចុងម៉ោងដែល ធ្វើឲ្យក្រុមប៊ិះរបូតគ្រាប់បាល់បន្ថែម។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា សាន ណារិទ្ធ មិនទាន់មានទម្រង់លេងល្អដូចដើមនៅឡើយ ស្របពេលដែល ស៊ុន សុវណ្ណរិទ្ធី លេងបានល្អប្រសើរឡើងវិញ និង បង្កើនសង្វាក់ប្រយុទ្ធ។
នៅថ្ងៃទី 22 មេសា ក្រុម ព្រះខ័នរាជ ត្រូវប៉ះ ក្រុមដែលកំពុងឈរកំពូលតារាង ប៉ូលិស ហើយ ណាហ្គាខប ជួបក្រុម ចំណូលថ្មី វេស្ទើន៕
0 comments:
Post a Comment